ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាអង្គរខេត្តសៀមរាប
-------------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ រួមជាមួយមន្ត្រីបង្គោល បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការប្រើប្រាស់មុខងារគ្រប់គ្រងទិន្នន័យវិភាគ SWOT នៃគេហទំព័រមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្តទាំង២៥ ។
សិក្ខាសាលានេះមានគោលបំណង÷ បង្ហាត់បង្ហាញឱ្យមន្ត្រីបង្គោលនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយល់ច្បាស់អំពីរបៀបបញ្ចូលទិន្នន័យវិភាគ SWOT ទៅក្នុងឃ្លាំងគ្រប់គ្រងវិភាគទិន្នន័យរបស់អង្គភាពសាមី។